Tennis

Loading...
Loading...

Wednesday, May 10, 2017

ទម្លាប់ទាំង១០យ៉ាង ដែលធ្វើអោយខួរក្បាលរបស់អ្នកសុញ!


ទម្លាប់មួយចំនួន ដែលធ្វើអោយខួរក្បាលរបស់អ្នកសុញ គិតអ្វីមិនសូវចេញ និងកើតបញ្ហា ស្រ្តេសច្រើនរៀងរាល់ពេលល្ងាច។ តើអ្នកដឹងទេថាទម្លាប់ទាំងនោះមានអ្វីខ្លះទេ? ខាងក្រោម នេះគឺជាទម្លាប់ខ្លះៗដែលលោកអ្នកតែងតែភ្លេចខ្លួន ហើយអនុវត្តជាប្រចាំ៖
ចូលចិត្ត​ញ៉ាំ​អាហារ ឬភេសជ្ជៈ ដែល​មាន​ជាតិ​ផ្អែម​ច្រើនពេក​
គេង​ពេលយប់​មិន​គ្រប់​គ្រាន់
រស់នៅ​បែប​ស៊ី​ដេកៗ អសកម្ម និងខ្ជិលច្រអូស​
មិន​ធ្វើ​សកម្មភាព​ទាំងឡាយណា​ដែល​ត្រូវ​ការប្រើ​ខួរក្បាល​ច្រើន​ ឬហាត់ប្រាណ
ញ៉ាំ​អាហារ​លឿន (Fast Food) ដូចជា Pizza, Burger...
ជក់បារី​ច្រើនពេក លើសពី៥ដើមក្នុង១ថ្ងៃ
គិតតែរឿងស្ត្រេ​សៗ​ជាប់​រដឹក មិនសូវគិតរឿងរីករាយ
ការរស់នៅ​ក្នុង​កន្លែង​ដែលមាន​បរិយាកាស​អួរ​អាប់ ឬ​មាន​ផ្សែង​ពុល​ច្រើន​
ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន
ប្រើប្រាស់សារជាតិញៀន ឬថ្នាំញៀន

វិធី​រម្ងាប់​កំហឹង


កំហឹង​ជា​ប្រតិកម្ម​ច្រឡោត​នៃ​អារម្មណ៍​ដែល​តែងតែ​កើតមាន​លើ​បុគ្គល​ម្នាក់ៗ​មិនអាច​ចៀសផុត។ ការថប់​អាម្មណ៍ និង ភាព​តានតឹង​ក្នុងចិត្ដ​បង្កជា​មូលហេតុ​នៃការ​មួម៉ៅ​ក្ដៅ​ក្រហាយ​ចំពោះ​អ្វីដែល​នៅ​ជុំវិញ​ខ្លួនយើង ធ្វើឱ្យ​យើង​ខាតបង់​ផល​ប្រយោជន៍ យ៉ាង​ច្រើន និងផ្ដល់​នូវ​បញ្ហា​តាម​ក្រោយ​មិន​ចេះចប់ ក្រោយ​ទង្វើ​ដែល​យើងធ្វើ​ប្រកប​ដោយការ​ខឹងនោះ។ ដូចនេះ​មនុស្ស​ម្នាក់ៗ​គួរតែ ស្វែង​យល់ និងធ្វើ​លំហាត់​ប្រាណ​ចិត្ដគំនិត​ទើប​ជាការ​ប្រសើរ​ក្នុងការ​រម្ងាប់​កំហឹង។

លោក​វេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នក​ឯកទេស​ជំនាញ​ផ្លូវចិត្ដ​នៅមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ចូលរួម​ធ្វើការ​បកស្រាយ ប្រធាន​បទ​ខាងលើ​នេះជូន​ប្រិយមិត្ដ​ទាំងអស់ តាមរយៈ​ការផ្ដល់​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

កំហឹង​ជាអ្វី?

កំហឹង​គឺជា​ប្រតិកម្ម​នៃ​អារម្មណ៍​របស់ចិត្ដ​ដែលក្ដៅ​ឆួលឆេះ ក្រហល់​ក្រហាយ និងការ​ពុះ​កញ្ជ្រោល។ កំហឹង​ជា​សភាវៈ​គតិ ដែល​តោង​ជាប់មក​ជាមួយ​មនុស្ស​តាំងពី​ថ្ងៃដែល​ប្រសូត​ចេញពី​ផ្ទៃ​របស់​ម្ដាយ​មកម្ល៉េះ។

មូលហេតុ​បង្ក​ការខឹង

ការខឹង​គឺជា​អាការ​មិនសុខ​នៃចិត្ដ​ចំពោះ​សកម្មភាព​ផ្សេងៗ​ដែលមាន​ឥទ្ធិពល​ចំពោះ​មនោ​ចិត្ដ​របស់​មនុស្ស​ម្នាក់ៗ ជាពិសេស វា​តែង​កើតឡើង​ចំពោះ​មនុស្ស​ដែល​ពុំសូវ​ប្រើ​មនោគិត​ក្នុងការ​ដោះស្រាយ​បញ្ហា។ ការខឹង​សម្បា​ផ្សេងៗ​កើតចេញ​ពី​មនោ​ចិត្ដទាំង​៥ ដែលមាន​នៅក្នុង​បុគ្គល​ម្នាក់ៗ ដូចជា​ការចង​គំនុំ​សងសឹក ការគិត​ប្រទូស​រ៉ាយ​ជាមួយ​គំនិត​អ្នកដទៃ ការក្ដៅ​ពុះ​កញ្ជ្រោល​នៃ​អារម្មណ៍ ការ​ទាស់ចិត្ដ និងការ​មិនពេញ​ចិត្ដ។ សេចក្ដី​ទាំងប្រាំ​អង្គនេះ គឺជា​ភាវៈ​គំនិត​អរូបិយ​របស់​ភាវៈ​មានជីវិត​ទាំងអស់ មិនថា​មនុស្ស​ឬក៏សត្វនោះ​ទេ។

ផល​ប៉ះពាល់​នៃកំហឹង

ការខឹង​ជាផ្នែក​នៃចិត្ដ​គំនិត​មួយ​ដែលជា​ទូទៅ​ពុំសូវ​នាំមក​នូវផល​ចំណេញ​មកឱ្យ​មនុស្ស​ប៉ុន្មាន​នោះទេ។ ព្រោះ​រាល់កាយ វិការ​របស់​មនុស្ស​ដែលបាន​ធ្វើនៅ​ក្នុង​ខណៈពេល​ដែលខ្លួន​កំពុង​ត្រាំក្នុង​សេចក្ដី​ក្រោធនោះ សុទ្ធសឹង​តែចេញ​ពី​អាសេវៈ​ដែល​រស់ក្នុង មនោចិត្ដ​ដែលមាន​ប្រតិកម្ម​ចំពោះ​សកម្មភាព​ដែលខ្លួន​មិនពេញ​ចិត្ដ។ បើសិន​មនុស្សម្នាក់​បណ្ដោយ​ឱ្យមនោ​ចិត្ដ​របស់ខ្លួន​គាបសង្កត់​លើ មនោគិត​នោះ ប្រាកដថា​ជួបការ​លំបាក​ជាច្រើន​ក្នុងការ​រស់នៅ ដូចជា​ការ​ប្រាស្រ័យ​ជាមួយ​មនុស្ស​ជុំវិញខ្លួន គ្មាន​សុភមង្គល​ក្នុង អារម្មណ៍​ដែលពេល​ខ្លះអាច​បង្កជា​ជម្ងឺ​ផ្លូវចិត្ដ​ក៏មាន។

វិធិ​សាស្ដ្រ​ក្នុងការ​រម្ងាប់​កំហឹង

គ្មាន​មនុស្ស​ណាម្នាក់​នៅលើ​លោក​អាច​រម្ងាប់​កំហឹង​របស់ខ្លួន​ឯង​បានភ្លាម​មួយ​រំពេច​នោះទេ។ ការ​រម្ងាប់​កំហឹង​ពុំមែន​ជា​រឿងងាយៗ​នោះទេ តែមិន​ពិបាក​ដូចជា​រឿង​និទាន​ស្ដីពី​ការសុំ​ភ្លើងយក្ស​នោះដែរ។ ព្រះបាន​បង្កីត​មនុស្ស​ឱ្យមាន​សភាវៈ​គតិខុស និងត្រូវ។ មានការ​ខឹងក៏​មានការ​រម្ងាប់​ទៅវិញ​ដោយ​ខ្លួនឯង​បាន នេះជា​មូលហេតុ​មួយ​ដែល​សបញ្ជាក់​ឱ្យឃើញ​ថា អ្វីៗ​ទាំងអស់​វាមាន​ព្រំដែនរបស់​វា។ រួម​សេចក្ដី​មកអ្នក​ដែល​ចងខ្សែ​តែងរមែង​យល់នូវ​វិធី​ស្រាយ​ដូចគ្នា ដើម្បី​រម្ងាប់​កំហឹង​បាន​លុះត្រា​តែមាន​ការ​តាំងចិត្ដយ៉ាងពិត​ប្រាកដ និងធ្វើ​តាម​លំដាប់​នៃ​អារម្មណ៍​បាន​ត្រឹមត្រូវ។ ខាងក្រោម​នេះជា​វិធី​សាស្ដ្រ​ដែលអាច​ឱ្យ​លោកអ្នក​អាចយក​ទៅសាកល្បងបានក្នុង​ការ​រម្ងាប់​កំហឹង​របស់ខ្លួន។
ត្រូវមាន​សម្មាធិ​ឱ្យបាន​ច្រើនក្នុង​ការយល់​នូវ​ហេតុផល​នៃសេចក្ដី​ខឹងសម្បា​របស់ខ្លួន ហើយ​ធ្វើការ​​ស្វែងយល់អំពី​ទោស និងការ​ខាតបង់​នៃការ​ខឹង។
ពិចារណា​ឱ្យឃើញ​នូវផល​ប្រយោជន៍​ដែលនាំ​ឱ្យចិត្ដ​បានស្ងប់ និងក្ដៅ​ក្រហាយ​ពីការ​មិនខឹង។
ផ្ដល់នូវ​កម្លាំង​ចិត្ដ​ចំពោះខ្លួន ហើយ​មិនត្រូវ​ប្រកាន់​ចំពោះ​ទង្វើ​ដែល​ប៉ះពាល់​អារម្មណ៍​ដោយការ​ដើរចេញ​ពី​ស្ថានភាព​តឹង តែង
ប្រើ​វិធី​បន្លប់​សាច់រឿង​ក្នុងចិត្ដ​លោកអ្នក ដោយការ​ទន្ទេញ​ឈ្មោះអ្នក​ដែលខ្លួន​ស្រឡាញ់ ឬការ​រាប់ពី​១ទៅ​ដល់ចំនួន ១០០០០ ដើម្បី​ឱ្យចិត្ដ​លោកអ្នក​ធ្វើ​ពលកម្ម​ដែលគ្មាន​សម្រាក ឬថេរៈ​វេលា​ចំពាះ​ការខឹង ធ្វើការ​សម្រាក​នៃ​អារម្មណ៍​ចំពោះស្ថាន ការណ៍​ចំពោះ​មុខ ដោយការ​បិទភ្នែក​ស្ដាប់​សម្លេង​ខ្យល់ ហើយ​ចាប់ផ្ដើម​ដកដង្ហើម​ចេញចូល​របស់ខ្លួន​ឱ្យបាន​វែងៗ​ជាទី​បំផុត​ចំនួន១០ ដង។ នៅពេល​ដែល​កំពុង​ដកដង្ហើម​ត្រូវធ្វើ​លំហាត់​ប្រាណ​នៃអារម្មណ៍​ដោយការ​រាប់ និងដឹង​ពីខ្យល់​ចេញ និងខ្យល់​ចូលក្នុង​សួត​របស់អ្នកធ្វើ​បែបនេះ នោះ​ការខឹង​របស់​លោកអ្នក​នឹងបង្អង់​ល្បឿន​ជាលំដាប់ បន្ដិចម្ដងៗ​ពីការ​ខឹងខ្លាំង​ទៅជា​ការស្ងប់​វិញ។
ចម្រើន​ចិត្ដ​អាណិត​ចំពោះខ្លួន ពោលគឺ​ការ​ស្វែងយល់​រក​សេចក្ដី​សុខមក​ឱ្យអារម្មណ៍ មិនត្រូវ​គិតពី​ការចង​អាឃាត ការសងសឹក គំនិត​ទុទ្ទិដ្ឋិនិយម ដែលកើត​មាន​នៅក្នុង​ចិត្ដ ឬគំនិត​អញ​នៅក្នុង​ខ្លួនដែល​នាំឱ្យ​វង្វេង​ក្នុង​ប្រភព​នៃបញ្ហា។
ទាំងនេះ​ជាវិធី​សាស្ដ្រ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​នាំចិត្ដ​គំនិត​របស់​លោកអ្នក​ឆ្ពោះ​ទៅរក​សេចក្ដីសុខ ទាំងរូប​កាយ និង​ចិត្ដ​គំនិត ព្រោះ​សុខភាព​ផ្លូវចិត្ដ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅវិញ​ទៅមក។

ដំបូន្មាន​អ្នក​ឯកទេស

សេចក្ដី​ក្រោធ​ជាវត្ថុ​ដែល​មនុស្ស​គ្រប់រូប​គួរតែ​រើសអើង​ក្នុងការ​សេពគប់។ ការកើត​នូវកំហឹង​បើកើត​មាននៅ​លើ​មនុស្ស វាមិន​ត្រឹមតែ​ធ្វើឱ្យ​លោកអ្នក​ជួបនូវ​ការ​លំបាក​ក្នុងការ​រស់នៅ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាត់បង់​កេរ្ដិ៍ឈ្មោះ និង​ទ្រព្យសម្បត្ដិ​ថែមទៀត​ផង ។ ការ​រស់ដែល​ប្រកប​ដោយ​សេចក្ដីសុខ គឺជា​ប្រការ​ដែល​មនុស្ស​គ្រប់រូប​ចង់បាន។ ដូចនេះ​លោកអ្នក​គួរតែ​ចេះបង្កើន​នូវ​អារម្មណ៍​មេត្ដា ករុណា​នៅក្នុង​ចិត្ដឱ្យ​បានច្រើន។ បុព្វជន​ដែលយក​ឈ្នះ​លើ​ខ្លួនឯង​បាន មាន​ន័យថា​ជាអ្នក​ដែល​ចេះដឹង​អំពី​ផលពិបាក​របស់​អ្នកដទៃ។

ចរិ​ត​​​ជាសកល​របស់​មនុស្ស​៣​យ៉ាង​


តាម​ទ្រឹស្តី​ព្រះពុទ្ធសាសនា​ បាន​បែងចែក​ចរិ​ត​របស់​មនុស្ស​​ទៅ​ជា​​៣​​ប្រភេទ​ផ្សេង​ៗ​គ្នា​។ ចរិត​ប្រភេទ​ទាំង​៣​ខាងក្រោម​នេះ​គឺជា​ចរិត​ដែល​បាន​ដុះដាល​តាំងពីកំណើត​មក​ មិន​បាច់​ដឹកនាំ​ តំរង់ទឹស ប្រៀន​ប្រដៅ​ក៏​វា​ត្រូវ​តែ​កើត​មក​ដែរ​​។

តាម​ការ​ពន្យល់បកស្រាយ​បាន​បង្ហាញ​ថា ចរិត​ទាំង​៣​នេះ បាន​កើត​មក​ជា​មួយ​មនុស្ស​តាម​រយៈ​ការ​តាក់តែង​កំណត់​ពី​បុព្វកម្ម​របស់​គេ​ ។ ចរិត​ទាំង​៣នេះ​មាន​..៖

១. ទោសៈចរិត
គឺជា​ប្រភេទ​ចរិត​ដែល​ឆាប់​ខឹង ឆេវឆាវ​ និយាយប៉ះពាល់​តែបន្តិច​ក៏​អន់ចិត្ត​ ស្លោក​អារម្មណ៌​​ភ្លាម​មួយរំពេច​។

២.​ មោហៈចរិត
គឺជា​ប្រភេទចរិត​ដែល​មាន​ស្មារតី​ទន់ជ្រាយ​ មិនចេះពិចារណា​រក​ខុសត្រូវ គឺ​ប្រកាន់​តែទស្សនៈ​ខ្លួនឯង​ មិនព្រម​ទទួល​យក​គំនិត​អ្នកដទៃ​។ បើ​បានជា​ជឿ រឺធ្វើ​អ្វី​ គឺ​ធ្វើ​ទាំងងងឹត​ងងល់​ ច្របល់​ ឡូក​ឡំ ធ្វើអោយ​អ្នក​ផង​មិន​ខ្ចីរាប់រក​។

៣. លាភៈចរិត
ជា​ប្រភេទ​ចរិត​ដែល​មើល​ឃើញ​តែ​ផល​ប្រយោជន៌​សម្រាប់​ខ្លួន បក្សពួកខ្លួន ក្រុមគ្រួសារ​ខ្លួន​។ បើ​បាន​ជា​ធ្វើអ្វី​ហើយ បើគ្មានផល​ប្រយោជន៌​សម្រាប់​ខ្លួន​ទេ គឺមិនខ្ចី​ធ្វើ​នោះ​ទេ​។ កាន់តែធ្ងន់ជាង​នេះ ក្រុម​ប្រភេទ​ចរិត​មួយ​នេះ នឹងធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ មិន​ត្រឹមតែ​ខ្លួនឯង ក៏ធ្វើអោយខូចខាត​ប្រយោជន៌​សម្រាប់​សហគមន៌ខ្លួន សង្គម​ជាតិ​ខ្លួន​ទៀត​ផង​។


សូមបញ្ជាក់ថា ចរិត​ទាំង​៣​ខាងលើ​នេះគឺជា​គោល​នៃ​ចរិត​តូចៗ​ជាច្រើន​ទៀត​របស់​មនុស្ស​។ អ្នក​ប្រាជ្ញ​ជំនាន់​ក្រោយ​បាន​វែកញែក​ បំបែក​ ប្រភេទ​នៃ​ចរិត​មនុស្ស​អោយ​មាន​ច្រើន​ តាម​តែ​ការ​សិក្សា​របស់​ខ្លួន​៕

ដួង​ ម៉ានិច ប្រាប់​ហេតុផល​មួយ ​ដែល​នាង​ព្រួយ​​​នៅ​ក្រមុំ​សៅ​កែ​

ក្រោយ​ពី​បែក​បាក់​ស្នេហា​ជាមួយ​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​អស់​៤​ឆ្នាំ​មក​នេះ​ ដួង ម៉ានិច មិន​ទាន់​រក​ឃើញ​ស្នេហ៍​ថ្មី​ទេ​ រហូត​ធ្វើ​ឲ្យ​នាង​ព្រួយ​បារម្ភ​ខ្លាច​នៅ​ក្រមុំ​សៅ​កែ​។
ដួង ម៉ានិច បាន​ប្រាប់​ Sabay រយៈ​ពេល​៤​ឆ្នាំ​មក​នេះ​នាង​ពិត​ជា​ឆ្ងល់​ខ្លួន​ឯង​ខ្លាំង​ណាស់​​​ជា​អ្នក​សិល្បៈ​មួយ​រូប​ដែរ​តែ​ហេតុអ្វី​​​​បាន​គ្មាន​បុរស​ណា​ម្នាក់​មក​​តាម​ស្រឡាញ់​ ខុស​ប្លែក​ពី​អ្នក​ធម្មតា​​​ដែល​ពួក​គេ​មិន​មែន​ជា​អ្នក​សិល្បៈ​តែ​មាន​អ្នក​តាម​ស្រឡាញ់​​ និង​ចូល​រោង​ការ​ជា​បន្ត​បន្ទាប់​។
“ខ្ញុំ​ហ៊ាន​ស្បថ​ជូន​ឥឡូវ​នេះ​ អត់​មាន​បុរស​ណា​ម្នាក់​តាម​ស្រឡាញ់​ខ្ញុំ​ទេ​ ៤ ឆ្នាំ​ហើយ​មិន​មែន​លេង​សើច​ទេ​បង​ ហើយ​មិន​មែន​១​ខែ​ឬ​២​​ខែ​ ៤​ ឆ្នាំ​យូរ​ណាស់​ ពេល​នេះ​​ខ្ញុំ​អាយុ​២៧ ហើយ​សង្ស័យ​តែ​នៅ​ក្រមុំ​សៅ​កែ​ហើយ​មើល​ទៅ​ បើ​អ្នក​ក្រ​មិន​ហ៊ាន​អ្នក​មាន​មិន​ចូល​អញ្ចឹង​"។ តួ​ឯក​ស្រី​ក្នុង​រឿង​ "ហង្ស​បាក់​ស្លាប​" ថ្លែង​ លាយ​នឹង​សំណើច។

ម៉ានិច បញ្ជាក់​ថា​ ពេល​នេះ​នាង​ពិត​ជា​ចង់​មាន​ស្នេហា​ខ្លាំង​ណាស់​ តែ​មិន​ដឹង​ធ្វើ​​យ៉ាង​ណា​នោះ​ទេ​ បើ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ឲ្យ​ខ្លួន​ឯង ​​​ម្យ៉ាង​ទៀត​ពេល​នេះ​ក៏​គ្មាន​បុរស​​​ណា​ម្នាក់​មក​ស្រឡាញ់​នាង​ដែរ​​អ្វី​គ្រប់​យ៉ាង​សម្រេច​ទៅ​លើ​ព្រហ្ម​លិខិត​ទៅ​ចុះ​៕​ ​​​​